កិច្ចប្រជុំផ្សព្វផ្សាយគម្រោងស្ដីពីការប្រើប្រាស់ទិន្នន័យបើកទូលាយ ដើម្បីគាំទ្រតម្លាភាពថវិកានៅថ្នាក់ស្រុក

ថ្ងៃ​អង្គារ២១ ខែ​កក្កដា២០២០

សាលាស្រុកម៉ាឡៃ៖ នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលស្រុកម៉ាឡៃ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយគម្រោងស្ដីពីការប្រើប្រាស់ទិន្នន័យបើកទូលាយ ដើម្បីគាំទ្រតម្លាភាពថវិកានៅថ្នាក់ស្រុក ដែលរៀបចំនិងគាំទ្រដោយអង្គការស្ដារកម្ពុជា និងអង្គការទិន្នន័យអំពីការអភិវឌ្ឍ ។

នៅចុងបញ្ចប់កម្មវិធីក៏បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការការងាររវាងរដ្ឋបាលស្រុកម៉ាឡៃ ជាមួយអង្គការទាំងពីរផងដែរ ។