វេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុក និងព័ត៌មានថវិការបស់រដ្ឋបាលស្រុកម៉ាឡៃ ឆ្នាំ២០២០ នៅឃុំម៉ាឡៃ

ថ្ងៃ​អង្គារ១១ ខែ​សីហា២០២០

ឃុំមាឡ៉ៃ៖  នាថ្ងៃអង្គារ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២០ រដ្ឋបាលស្រុកម៉ាឡៃបានរៀបចំ “វេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុក និងព័ត៌មានថវិការបស់រដ្ឋបាលស្រុកម៉ាឡៃ ឆ្នាំ២០២០” នៅក្នុងបរិវេនវត្តរតនម៉ាឡៃ។ វេទិកានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក ហេង ញ៉ សមាជិកក្រុមប្រឹក្សាស្រុក និង លោក អ៉ីង ស៊ីណាត អភិបាលស្រុកស្ដីទី។

ក្នុងឱកាសនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់៖
  • ឯកឧត្តម និងលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត
  • សមាជិកក្រុមប្រឹក្សាស្រុក
  • ប្រធានទីស្នាក់ការច្រកទ្វារតំបន់ម៉ាឡៃ
  • នាយករដ្ឋបាលសាលាស្រុក
  • អធិការនគរបាលស្រុក
  • ទីស្នាក់ការគយនិងរដ្ឋាករប្រចាំស្រុក
  • លោកមេបញ្ជាការ មេបញ្ជាការរងគ្រប់អង្គភាព
  • ទំនាក់ទំនងព្រំដែន
  • ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត
  • ប្រធានOD – ប្រធានមន្ទីរពេទ្យ
  • ការិយាល័យនិងអង្គភាពចំណុះសាលាស្រុក
  • គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
  • សមាគមន៍មនុស្សចាស់
  • ក្រុមប្រឹក្សាឃុំបឹងបេង និងឃុំម៉ាឡៃ មណ្ឌលសុខភាព
  • លោកមេភូមិ
  • តំណាងក្រុមហ៊ុនអគ្គិសនី
  • ប្រជាពលរដ្ឋទាំង២ឃុំ
សមាសភាពអ្នកចូលរួមសរុបមានចំនួន ១៥០នាក់ ស្រីចំនួន ៥៣នាក់។