ការធ្វើនីត្យានុកូលកម្មលើប័ណ្ណបើកបររថយន្ត

 • គោលបំណង៖

  បញ្ជាក់ភាពត្រឹមត្រូវលើឯកសារថតចម្លង

 • ស្តង់ដារសេវា៖

  ការធ្វើនីត្យានុកូលកម្មលើប័ណ្ណបើកបររថយន្ត

  • តម្លៃអតិបរមា ៖ ១ ០០០ រៀល ក្នុង ១សន្លឹក
  • រយៈពេលអតិបរមា ៖ ០៣ថ្ងៃ (ថ្ងៃធ្វើការ)
  • សុពលភាព ៖ អចិន្ត្រៃយ៍
 • តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

  ដើម្បីធ្វើនីត្យានុកូលកម្មលើប័ណ្ណបើកបររថយន្ត អ្នកប្រើប្រាស់សេវាត្រូវយកភ្ជាប់មកជាមួយ
  នូវប័ណ្ណបើកបររថយន្តច្បាប់ដើម និងច្បាប់ចម្លង។

 • នីតិវិធីនៃការផ្ដល់សេវា៖

  នីតិវិធីនៃការធ្វើនីត្យានុកូលកម្មលើប័ណ្ណបើកបររថយន្ត មានចំនួន ១២ដំណាក់កាលដូចខាងក្រោម ៖

  • ១. អតិថិជនដាក់ពាក្យស្នើសុំសេវានៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
  • ២. អតិថិជនទទួលបង្កាន់ដៃទទួលពាក្យពីមន្ត្រីផ្តល់ព័ត៌មាន
  • ៣. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅបេឡាករ
  • ៤. អតិថិជនអញ្ជើញទៅបងប្រាក់ថ្លៃសេវានៅបេឡាករ
  • ៥. អតិថិជនទទួលបង្កាន់ដៃបង់ប្រាក់ថ្លៃសេវា
  • ៦. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅប្រធានការិយាល័យ
  • ៧. ប្រធានការិយាល័យបញ្ជូនទៅមន្ត្រីបច្ចេកទេសដែលនៅផ្នែកជួរក្រោយ
  • ៨. មន្ត្រីបច្ចេកទេសធ្វើដំណើរទៅទីតាំងស្នើសុំដើម្បីពិនិត្យនិងវាយតម្លៃ
  • ៩. មន្ត្រីបច្ចេកទេសត្រូវធ្វើរបាយការណ៍បន្ទាប់ពីពិនិត្យនិងវាយតម្លៃរួច
  • ១០. បញ្ជូនរបាយការណ៍មកប្រធានការិយាល័យ
  • ១១. ប្រធានការិយាល័យដាក់របាយការណ៍ជូនអភិបាលរងដើម្បីពិនិត្យបន្ត
  • ១២. បន្តដាក់របាយការណ៍ជូនអភិបាលដើម្បីពិនិត្យនិងសំរេចចុងក្រោយ
  • ១៣. មន្ត្រីរដ្ឋបាលក្រុង ស្រុក ខណ្ឌ ធ្វើការចុះលេខ
  • ១៤. បញ្ជូនអាជ្ញាប័ណ្ណទៅប្រធានការិយាល័យបន្ទាប់ពីចុះលេខរួច
  • ១៥. បញ្ជូនអាជ្ញាប័ណ្ណបន្តទៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
  • ១៦. ផ្តល់អាជ្ញាប័ណ្ណដែលជាលទ្ធផលជូនអតិថិជន។
 • ការធ្វើនីត្យានុកូលកម្មលើប័ណ្ណបើកបររថយន្ត

  បញ្ចេញមតិលើសេវានេះ


  ប្រភេទឯកសារ ដែលត្រូវបានអនុញ្ញាតិ មាន doc, rft, txt និង រូបភាព gif, jpg, png ហើយនិង pdf ។ ទំហំឯកសារ មិនត្រូវ ធំជាង ២ MB ទេ។