សេវាកម្មម៉ូតូ ១. ចុះបញ្ជីថ្មី

 • គោលបំណង៖

  ផ្តល់ភាពស្របច្បាប់ដល់ម្ចាស់អាជីវកម្ម និងការពារផលប្រយោជន៍របស់ប្រជាជនដែលទៅរកសេវាកម្ម ផលិតផលនៃអាជីវកម្មនោះ។

 • ស្តង់ដារសេវា៖

  សេវាកម្មម៉ូតូ ៖

  ១. ចុះបញ្ជីថ្មី

  • តម្លៃសេវាជាក់លាក់ : ៤០ ០០០ រៀល
  • រយៈពេលអតិបរមា : ១០ថ្ងៃ (ថ្ងៃធ្វើការ)
  • សុពលភាព : អចិន្ត្រៃយ៍
 • តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

  សម្រាប់តម្រូវការឯកសារលើទំរងបែបបទនៃការស្នើសុំសេវាវិស័យសាធារណការ និងដឹកជញ្ជូន រួមមាន៖

  • ១. ពាក្យសុំមានបិទតែមប្រិ៍…………………………………………….០១ច្បាប់
  • ២. អត្តសញ្ញាណប័ណ្ណ ឬប័ណ្ណគ្រួសារ (ថតចំលង)……………….០១ច្បាប់
  • ៣. បង្កាន់ដៃពន្ធនាំចូល………………………………………………..០១ច្បាប់
 • នីតិវិធីនៃការផ្ដល់សេវា៖

  នីតិវិធីនៃការផ្តល់សេវារបស់ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ មានចំនួន ១៦ដំណាក់កាលដូចខាងក្រោម ៖

  • ១. អតិថិជនដាក់ពាក្យស្នើសុំសេវានៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
  • ២. អតិថិជនទទួលបង្កាន់ដៃទទួលពាក្យពីមន្ត្រីផ្តល់ព័ត៌មាន
  • ៣. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅបេឡាករ
  • ៤. អតិថិជនអញ្ជើញទៅបងប្រាក់ថ្លៃសេវានៅបេឡាករ
  • ៥. អតិថិជនទទួលបង្កាន់ដៃបង់ប្រាក់ថ្លៃសេវា
  • ៦. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅប្រធានការិយាល័យ
  • ៧. ប្រធានការិយាល័យបញ្ជូនទៅមន្ត្រីបច្ចេកទេសដែលនៅផ្នែកជួរក្រោយ
  • ៨. មន្ត្រីបច្ចេកទេសធ្វើដំណើរទៅទីតាំងស្នើសុំដើម្បីពិនិត្យនិងវាយតម្លៃ
  • ៩. មន្ត្រីបច្ចេកទេសត្រូវធ្វើរបាយការណ៍បន្ទាប់ពីពិនិត្យនិងវាយតម្លៃរួច
  • ១០. បញ្ជូនរបាយការណ៍មកប្រធានការិយាល័យ
  • ១១. ប្រធានការិយាល័យដាក់របាយការណ៍ជូនអភិបាលរងដើម្បីពិនិត្យនិង សំរេច
  • ១២. បន្តដាក់របាយការណ៍ជូនអភិបាលដើម្បីពិនិត្យនិងសំរេចចុងក្រោយ
  • ១៣. មន្ត្រីរដ្ឋបាលក្រុង ស្រុក ខណ្ឌ ធ្វើការចុះលេខ
  • ១៤. បញ្ជូនអាជ្ញាប័ណ្ណទៅប្រធានការិយាល័យបន្ទាប់ពីចុះលេខរួច
  • ១៥. បញ្ជូនអាជ្ញាប័ណ្ណបន្តទៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
  • ១៦. ផ្តល់អាជ្ញាប័ណ្ណដែលជាលទ្ធផលជូនអតិថិជន។
 • សេវាកម្មម៉ូតូ ១. ចុះបញ្ជីថ្មី

  បញ្ចេញមតិលើសេវានេះ


  ប្រភេទឯកសារ ដែលត្រូវបានអនុញ្ញាតិ មាន doc, rft, txt និង រូបភាព gif, jpg, png ហើយនិង pdf ។ ទំហំឯកសារ មិនត្រូវ ធំជាង ២ MB ទេ។