លិខិតអនុញ្ញាតសាងសង់ពង្រីកបន្ថែម រុះរើ ជួសជុលសម្រាប់ផ្ទះថ្មក្រោមឈើលើដែលមានផ្ទៃក្រឡាកម្រាលសំណង់ លើសពី ៣០០ម៉ែត្រការ៉េ ដល់ ៤០០ម៉ែត្រការ៉េ

  • គោលបំណង៖

    ផ្តល់ភាពស្របច្បាប់ដល់ម្ចាស់សំណង់ និងការពារផលប្រយោជន៍ដល់អ្នកពាក់ព័ន្ធសំណង់ និងសាធារណជន។

  • ស្តង់ដារសេវា៖

    លិខិតអនុញ្ញាតសាងសង់ពង្រីកបន្ថែម រុះរើ ជួសជុលសម្រាប់ផ្ទះថ្មក្រោមឈើលើដែលមានផ្ទៃក្រឡាកម្រាលសំណង់ លើសពី ៣០០ម៉ែត្រការ៉េ ដល់ ៤០០ម៉ែត្រការ៉េ

    • តម្លៃសេវាជាក់លាក់ទាំងក្នុងនិងក្រៅក្រុង ១០% នៃតម្លៃលិខិតអនុញ្ញាត
    • រយៈពេលអតិបរមា : ២០ថ្ងៃ (ថ្ងៃធ្វើការ)
  • តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

    ដើម្បីទទួលបានលិខិតអនុញ្ញាតសាងសង់សម្រាប់ផ្ទះថ្មក្រោមឈើលើ អ្នកប្រើប្រាស់សេវាត្រូវយកភ្ជាប់នូវឯកសារដូចខាងក្រោម ៖

    • ១. ពាក្យសុំច្បាប់សាងសង់ជួសជុល…..០១ច្បាប់
    • ២. អត្តសញ្ញាណប័ណ្ណ ឬប័ណ្ណគ្រួសារ (ថតចំលង)….០១ច្បាប់
    • ៣. ប្លង់សម្គាល់កម្មសិទ្ធដី និងប្លង់ទីតាំងដី….០១ច្បាប់
    • ៤. ប្លង់ស្ថាបត្យកម្ម……០៤ច្បាប់
    • ៥. ប្លង់គ្រឿងបង្គុំសំណង់….០៤ច្បាប់
    • ៦. កិច្ចសន្យាអ្នកជាប់ព្រំ….០១ច្បាប់
    • ៧. កិច្ចសន្យាហ៊ុំព័ទ្ធការដ្ឋាន…..០១ច្បាប់
    • ៨. កិច្ចសន្យារបស់ក្រុមហ៊ុន ឬក្រុមជាងសំណង់…០១ច្បាប់
    • ៩. កិច្ចសន្យាសាងសង់….០១ច្បាប់
  • នីតិវិធីនៃការផ្ដល់សេវា៖

    នីតិវិធីនៃការផ្តល់សេវាលិខិតអនុញ្ញាតសាងសង់ពង្រីកបន្ថែម រុះរើ ជួសជុលសម្រាប់ផ្ទះថ្មក្រោមឈើលើ មានចំនួន ១៦ដំណាក់កាលដូចខាងក្រោម ៖

    • ១. អតិថិជនដាក់ពាក្យស្នើសុំសេវានៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
    • ២. អតិថិជនទទួលបង្កាន់ដៃទទួលពាក្យពីមន្ត្រីផ្តល់ព័ត៌មាន
    • ៣. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅបេឡាករ
    • ៤. អតិថិជនអញ្ជើញទៅបងប្រាក់ថ្លៃសេវានៅបេឡាករ
    • ៥. អតិថិជនទទួលបង្កាន់ដៃបង់ប្រាក់ថ្លៃសេវា
    • ៦. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅប្រធានការិយាល័យ
    • ៧. ប្រធានការិយាល័យបញ្ជូនទៅមន្ត្រីបច្ចេកទេសដែលនៅផ្នែកជួរក្រោយ
    • ៨. មន្ត្រីបច្ចេកទេសធ្វើដំណើរទៅទីតាំងស្នើសុំដើម្បីពិនិត្យនិងវាយតម្លៃ
    • ៩. មន្ត្រីបច្ចេកទេសត្រូវធ្វើរបាយការណ៍បន្ទាប់ពីពិនិត្យនិងវាយតម្លៃរួច
    • ១០. បញ្ជូនរបាយការណ៍មកប្រធានការិយាល័យ
    • ១១. ប្រធានការិយាល័យដាក់របាយការណ៍ជូនអភិបាលរងដើម្បីពិនិត្យបន្ត
    • ១២. បន្តដាក់របាយការណ៍ជូនអភិបាលដើម្បីពិនិត្យនិងសំរេចចុងក្រោយ
    • ១៣. មន្ត្រីរដ្ឋបាលក្រុង ស្រុក ខណ្ឌ ធ្វើការចុះលេខ
    • ១៤. បញ្ជូនអាជ្ញាប័ណ្ណទៅប្រធានការិយាល័យបន្ទាប់ពីចុះលេខរួច
    • ១៥. បញ្ជូនអាជ្ញាប័ណ្ណបន្តទៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
    • ១៦. ផ្តល់អាជ្ញាប័ណ្ណដែលជាលទ្ធផលជូនអតិថិជន។
  • លិខិតអនុញ្ញាតសាងសង់ពង្រីកបន្ថែម រុះរើ ជួសជុលសម្រាប់ផ្ទះថ្មក្រោមឈើលើដែលមានផ្ទៃក្រឡាកម្រាលសំណង់ លើសពី ៣០០ម៉ែត្រការ៉េ ដល់ ៤០០ម៉ែត្រការ៉េ

    បញ្ចេញមតិលើសេវានេះ


    ប្រភេទឯកសារ ដែលត្រូវបានអនុញ្ញាតិ មាន doc, rft, txt និង រូបភាព gif, jpg, png ហើយនិង pdf ។ ទំហំឯកសារ មិនត្រូវ ធំជាង ២ MB ទេ។