វេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុក និងព័ត៌មានថវិការបស់រដ្ឋបាលស្រុកម៉ាឡៃ ឆ្នាំ២០២០

ថ្ងៃ​សុក្រ១៤ ខែ​សីហា២០២០

ឃំុតាគង៖ ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២០ ជាថ្ងៃចុងក្រោយនៃការរៀបចំ “វេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុក និងព័ត៌មានថវិការបស់រដ្ឋបាលស្រុកម៉ាឡៃ ឆ្នាំ២០២០” នៅក្នុងបរិវេនសាលាឃុំតាគង ក្រោមអធិបតីភាព លោក ហេង ញ៉ សមាជិកក្រុមប្រឹក្សាស្រុក និង លោក អ៉ីង ស៊ីណាត អភិបាលស្រុកស្ដីទី ។

ក្នុងនេាះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត​ សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយករដ្ឋបាលសាលាស្រុក អធិការដ្ឋាននគរបាលស្រុក លោកមេបញ្ជាការ មេបញ្ជាការរងគ្រប់អង្គភាព ការិយាល័យនិងអង្គភាពចំណុះសាលាស្រុក ក្រុមប្រឹក្សាឃុំតាគង់ មណ្ឌលសុខភាព  លោកមេភូមិ ព្រមទាំងប្រជាពលរដ្ឋ ។ សរុបអ្នកចូលរួមទាំងអស់មានចំនួន ១០៧រូប ស្រី្តចំនួន ២០រូប ។